ឧកញ៉ា បណ្ឌិត ប៊ុន មុនី ប្រធាននាយកប្រតិបត្តិ (CEO) |
|
លោក គី រដ្ឋា នាយក នាយកដ្ឋានប្រតិបត្តិការ
|
|
លោក ទៀង កុសល នាយក នាយកដ្ឋានហិរញ្ញវត្ថុ
|
|
លោក គី ចិន្តា នាយក នាយកដ្ឋានធនធានមនុស្ស
លោក គី ចិន្តា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជកម្ម ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ ២០០៨ និងបញ្ចប់ ថ្នាក់បរិញ្ញាបត្រច្បាប់ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ព្រមទាំងបញ្ចប់ថ្នាក់បរិញ្ញាបត្រ គណិតវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោក គី ចិន្តា មានបទពិសោធន៍ច្រើនជាង ១០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ។ លោក គី ចិន្តា បានចាប់ផ្តើមការងារជាមួយមីក្រូហិរញ្ញវត្ថុ និងធនាគារ តាំងពីឆ្នាំ២០០៨មក ក្នុងតួនាទីជា មន្រ្តីធនធានមនុស្ស មន្រ្តីជាន់ខ្ពស់ធនធានមនុស្ស ប្រធានផ្នែកហានិភ័យនិងប្រតិបត្តិតាម និងបន្ទាប់មកទៀត លោកត្រូវបានក្រុមហ៊ុន ដំឡើងតំណែងជា នាយករង នាយកដ្ឋានធនធានមនុស្ស ក្នុងខែមេសា ឆ្នាំ២០១៦។ បច្ចុប្បន្ន លោក គី ចិន្តា បានចូលរួម ជាមួយ វិថី ម៉ាយក្រូហ្វាយនែន ម.ក ក្នុងតួនាទីជា នាយក នាយកដ្ឋានធនធានមនុស្ស។ |
|
លោក ញូង រតនា នាយក នាយកដ្ឋានរដ្ឋបាល លោក ញូង រតនា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជកម្ម ក្នុងឆ្នាំ ២០០៨ ពីវិទ្យាស្ថានពាណិជ្ជសាស្រ្ត និងបញ្ចប់ ថ្នាក់បរិញ្ញាបត្រគ្រប់គ្រង ពីសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នងឆ្នាំ ២០០២ ព្រមទាំងទទួល សញ្ញាបត្រគណនេយ្យ ក្នុងឆ្នាំ ១៩៩៨ ពីសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ លោក ញូង រតនា មានបទពិសោធន៍ច្រើនជាង ១៧ឆ្នាំ ជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ។ លោក ចាប់ផ្តើមអាជីពការងារដំបូង ក្នុងជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តាំងពីឆ្នាំ ១៩៩៩។ តាមរយៈលទ្ធផលដែលលោកសម្រេចបាន ព្រមទាំងចំណេះដឹង របស់លោក គឺលោកត្រូវបានដំឡើងដំណែងផ្សេងៗ ដូចជា មន្រ្តីគ្រប់គ្រងពត៌មាន (២០០២) មន្រ្តីជាន់ខ្ពស់ហិរញ្ញវត្ថុ រដ្ឋបាល (២០០៨) និងមានតួនាទីជា នាយករង នាយកដ្ឋានរដ្ឋបាល ក្នុងឆ្នាំ២០១០ ហើយដោយសារការខិតខំធ្វើការយ៉ាងខ្លាំងនោះ លោកត្រូវបានដំឡើងដំណែងជា នាយក នាយដ្ឋានលទ្ធកម្ម ក្នុងឆ្នាំ ២០១៥។ បច្ចុប្បន្ន លោក ញូង រតនា បានចូលរួម ជាមួយ វិថី ម៉ាយក្រូហ្វាយនែន ម.ក ក្នុងតួនាទីជា នាយក នាយកដ្ឋានរដ្ឋបាល។ |
|
លោក ទួន វុត្ថា នាយក នាយកដ្ឋានព័ត៌មានវិទ្យា លោក ទួន វុត្ថា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តព័ត៌មានវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ ២០០៤ និង បញ្ចប់ថ្នាក់បរិញ្ញាបត្រគណនេយ្យ ពីសាកលវិទ្យាល័យបញ្ញាសាស្រ្ត ក្នុងឆ្នាំ ២០១២។ បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាក្នុងឆ្នាំ ២០០៤ លោក ទួន វុត្ថា បានចូលបំរើការងារ ក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុមួយ មានតួនាទីជា បុគ្គលិកផ្នែកព័ត៌មានវិទ្យា។ លោកត្រូវបាន ដំឡើងតំណែងជាមន្រ្តីជាន់ខ្ពស់ព័ត៌មានវិទ្យា ក្នុងឆ្នាំ២០០៨ និងនាយករង នាយកដ្ឋានព័ត៌មានវិទ្យា ក្នុងខែមេសា ឆ្នាំ២០១០។ តបតាមតម្រូវការក្នុងការពង្រីកប្រតិបត្តិការខាងក្នុង លោក ទួន វុត្ថា ត្រូវបានជ្រើសរើសក្នុងតួនាទីជា នាយក នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មាន ក្នុងខែ មីនា ឆ្នាំ២០១៣ និងជា នាយក នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មាន ក្នុងធនាគារពាណិជ្ជមួយ។ លោក ទួន វុត្ថា មានបទពិសោធន៍ច្រើនជាង ១៣ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ លើផ្នែកមួយចំនួន ដូចជា អ្នកដឹកនាំគម្រោងរួមបញ្ចូលគ្នាលើ "Core Banking System", Core Banking Functional, Tool/Application development, Business Intelligent, Switch Gateway ជាមួយ ATM/POS/Kiosk Machine, E-Banking System, Mobile Banking System, SMS Banking System, IT Security, Network Infrastructure, Accounting System និងមានលទ្ធភាពក្នុងការដឹកនាំ និងគ្រប់គ្រងលើប្រព័ន្ធ Electronic Payment Gateway ជាមួយ VISA/Master Card, CRM System, AML System and Financial Service System។ ក្នុងខែ មីនា ឆ្នាំ ២០១៧ លោកបានចូលរួមជាមួយ វិថី ម៉ាយក្រូហ្វាយនែន ម.ក ក្នុងតួនាទីជា នាយកនាយកដ្ឋាន ព័ត៌មានវិទ្យា។
|
|
លោក ស៊ុំ សាកល នាយក នាយដ្ឋានសវនកម្មផ្ទៃក្នុង លោក ស៊ុំ សាកល បានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រង ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០២
និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សវនកម្ម ពីវិទ្យាស្ថានវាន់ដា ក្នុងឆ្នាំ២០១០។ លោក ស៊ុំ សាកល
មានបទពិសោធន៍ច្រើនជាង ១៥ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ លោក ស៊ុំ សាកល បានចាប់ផ្តើមអាជីព
ការងារដំបូងជាមួយ អង្គការក្រៅរដ្ឋាភិបាលមួយ តាំងពី ឆ្នាំ១៩៩៨ ក្នុងតួនាទីជាបេឡាករ។ក្នុងឆ្នាំ២០០១
លោកត្រូវបានតម្លើងតួនាទីជា គណនេយក្យករ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ និងត្រូវបានដំឡើងដំណែង
ជា មន្រ្តីសវនកម្ម ក្នុងឆ្នាំ២០០៧។ ក្នុងឆ្នាំ ២០១១ លោក ស៊ុំ សាកល ត្រូវបានដំឡើងដំណែង
ជាមន្រ្តីជាន់ខ្ពស់ប្រតិបត្តិការ និងដើមឆ្នាំ២០១២ លោក ត្រូវបានដំឡើងដំណែងជា នាយករង
នាយកដ្ឋានប្រតិបត្តិការ។ ក្នុងដើមឆ្នាំ២០១៤ លោក បានប្តូរតួនាទីជា នាយក នាយកដ្ឋានប្រតិបត្តិការ
នៅក្នុង អង្គការស្ថាបនាសហគមន៍កម្ពុជា ហើយក្នុងឆ្នាំ២០១៧ លោក ស៊ុំ សាកល បានចូលរួមជាមួយ
វិថី ម៉ាយក្រូហ្វាយនែន ម.ក ក្នុងតួនាទីជា នាយក នាយកដ្ឋានសវនកម្មផ្ទៃក្នុង។
|